ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងមានករណីស្លាប់ដោយសារកូវីដ១៩លើកទី១ ជាសមាជិកប្រឹក្សាខេត្ត

លោក ថាក់​ ខាំតាន់​ អាយុ៧២ឆ្នាំ​ ជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណភាព ហើយ​ត្រូវ​បានគេធ្វើតេស្ត​រកឃើញ​មានវិជ្ជមានជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តដែលចេញយប់នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ថាក់​ ខាំតាន់​ បានទទួលមរណភានៅគេហដ្ឋានរបស់លោក​ ក្នុងភូមិកោះសំពាយ​ ឃុំកោះសំពាយ​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៣​ ខែកក្កដា​ លុះដល់ថ្ងៃទី១៤​ ខែ​ ឆ្នាំដដែល​ សពរបស់លោកថាក់​ ខាំតាន់​ ត្រូវបានរកឃេីញថា មានផ្ទុកមេរោគកូវីដ១៩​ ក្រោយពីយកសំណាកទៅធ្វេីតេស្តនៅភ្នំពេញ។

ចាប់តាំងពីផ្ទុះកូវីដរហូតមកដល់ពេលនេះ​ ខេត្តស្ទឹងត្រែង ទេីបតែមានអ្នកស្លាប់លេីកទី១ ដោយសារមេរោគកូវីដ១៩​ គឺលោក ថាក់​ ខាំតាន់​។

រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងសរុប ៤៣៧នាក់​ ស្ត្រី១៩៦នាក់​ ជាសះស្បេីយ ១៥៦នាក់​ កំពុងសម្រាកព្យាបាល ២៨១នាក់​ និងស្លាប់១នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *