ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជា​មានករណីស្លាប់ដោយសារកូវីដ១៩ ចំនួន ៣៣នាក់ ខណៈឆ្លងថ្មី ៩១៥នាក់

របាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយ​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានមនុស្ស​ចំនួន ៣៣នាក់បានស្លាប់ដោយសារ​កូវីដ១៩​នៅថ្ងៃនេះ ខណៈ​មនុស្ស ៩១៥នាក់ ត្រូវ​រកឃើញ​ថា បានឆ្លងថ្មី។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ក៏​មាន​មនុស្ស​ចំនួន ៨៧៦នាក់ដែរ ដែលបានជាសះស្បើយ​ពីជំងឺកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៣,៦១៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៥,៣៦៥នាក់ និងស្លាប់សរុបចំនួន ៩៨៦នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *