ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ សម្របសម្រួលឲ្យ​មានការដោះលែងពលរដ្ឋខ្មែរ១០៤នាក់ ដែលមេខ្យល់នាំមកប្រទេសថៃដោយខុសច្បាប់

កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន។

ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ និងហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *