ព័ត៌មានជាតិ

សម្ដេចតេជោផ្ដាំទៅម្ចាស់គម្រោងបុរីត្រូវធានាពីគុណភាពសេវាទូរស័ព្ទដល់អ្នករស់នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅម្ចាស់គម្រោងធ្វើបុរីទាំងឡាយត្រូវធ្វើយ៉ាងណាធានាឱ្យមានសេវាទូរស័ព្ទដល់អ្នករស់នៅក្នុងបុរីរបស់ខ្លួនទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះបន្ទាប់ពីសម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីប្រៃសនីយ៍ និងទូរគមនាគមន៍លុបកុងត្រាសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងគម្រោងបុរីនីមួយៗឱ្យអស់ និងអនុញ្ញាតដល់ក្រុមហ៊ុនផ្សេងរៀបចំបង្កើនគុណភាពសេវាក្នុងតំបន់ទាំងនោះ។

សម្ដេចតេជោថា៖ «ត្រូវជំរុញល្បឿនឱ្យសេវានានាទៅតំឡើងឡើងវិញ»។

សម្ដេចតេជោ បញ្ជាក់ថារាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងមិនមែនដើម្បីជំរុញឱ្យផ្ដាច់មុខទេ។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីនាំការប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *