សង្គម

សមត្ថកិច្ច​រកឃើញ​គ្រឿងញៀនជាង​៩០០គីឡូក្រាម​នៅ​ក្នុង​កាណូត​ជនជាតិ​ចិន

គ្រឿងញៀន​ចំនួន​៩២៤គីឡូក្រាម ត្រូវ​បានកម្លាំង​បង្រ្កាប​គ្រឿងញៀន សហការជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដេនទឹក​រឹបអូសពីក្នុង​ទូករបស់ជនជាតិចិន កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២២។

បើតាម​លោក​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ច​ក៏​បានធ្វើ​ការ​ឃាត់ខ្លួន​ជនជាតិ​ចំនួន​៥នាក់ផងដែរស្ថិត​នៅខាងក្រោយផ្ទះជនសង្ស័យ (ត្រង់និយាមកា 10°40.051N-103°31.320E)ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។

ជនសង្ស័យទាំង៥នោះមានឈ្មោះ៖

១៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន

២៖ ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន

៣៖ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន

៤៖ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន

៥៖ ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។

បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រនិងទូកត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *