ព័ត៌មានជាតិ

លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយ គ្មានឯកសារបង្ហាញធ្វើអោយប្រជាពលរដ្ឋ ២១គ្រួសារ ផ្ទុះការតវ៉ា

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង២១ គ្រួសារ ដែលមានព្រំដី នៅជាប់នឹងប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាឡើង កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះបន្ទាប់ពីលោក លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាព ចុះបោះបង្គោលព្រំដីប្រឡាយ និងបានរុះរើបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយគ្មានឯកសារផ្លូវច្បាប់ច្បាស់លាស់។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋ ដែលផ្ទុះការតវ៉ាឡើងនោះបានអោយដឹងថា ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីបានឮដំណឹងថាមសាលារាជធានីភ្នំពេញ ធ្វើការអភិវត្តន៍ ប្រឡាយនេះឡើង ពួកគាត់ស្ម័គ្រចិត្តចូលរួមសហការនិងគោរពតាមគោលការណ៍ របស់សាលារាជធានីភ្នំពេញ។ប៉ុន្ដែអ្វីដែលពួកគាត់បានផ្ទុះការតវាឡើងនេះ ក៏ដោយសារការចុះមកបោះបង្គោល ដែលដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យរូបនេះ ហាក់បីដូចជាមានភាពអាថ៌កំបាំងអ្វីមួយ គឺពេលដែលពួកគាត់សួររកនិងសុំមើលប្លង់ការអភិវត្តន៍ប្រឡាយនេះ ស្រាប់តែលោកអភិបាលរងរូបនេះថា ប្លង់អត់បានយកមក ដោយអោយពួកគាត់មើលប្លង់ដែលគ្មានចុះហត្ថលេខាទទួលស្គាល់ពីក្រសួងណាទៅវិញ ធ្វើអោយពួកគាត់ឆ្ងល់ថា បើមានប្លង់ចេញពីសាលារាជធានីភ្នំពេញមែននោះ ហេតុអីក៌មិនបង្ហាញពួកគាត់អោយអស់ ចិត្តផង? ឬមួយបោះបង្កោលរំលោភយកដីពួកគាត់ហើយបានចេញប្លង់តាមក្រោយ?

ពាក់ព័ន្ធ ករណីដែលប្រជាពលរដ្ឋផ្ទុះការតវ៉ា ដោយសារលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ
ដឹកនាំគណៈបញ្ជាការឯកភាពទាំងមូលមកវាស់បាញ់ព្រំដីប្រឡាយហើយទ្វេសប្រហែសភ្លេចយកប្លង់របស់សាលារាជធានីភ្នំពេញមកនោះ ក្រុមការងារយើងបានសុំធ្វើបទសម្ភាស៍ជាមួយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យតែលោកមិនអនុញ្ញាតិហើយប្រាប់ថាចាំឆ្លងថ្នាក់លើសិន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *