អន្តរជាតិ

ព្យុះទីហ្វុងកំពុងគំរាមកំហែងភាគខាងជើងប្រទេសហ្វីលីពីន

ការិយាល័យអាកាសធាតុហ្វីលីពីន បាននិយាយនៅថ្ងៃអាទិត្យនេះថា ព្យុះត្រូពិចឈ្មោះ Saola បានកើនថាមពលរហូតក្លាយជាទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលអាចបង្កឱ្យមានភ្លៀង និងខ្យល់បក់ខ្លាំងទៅលើតំបន់ដាំដុះស្រូវ និងពោតសំខាន់ៗនៅក្នុងខេត្តភាគខាងជើងរបស់ប្រទេសនេះ។

ការិយាល័យអាកាសធាតុបានឱ្យដឹងថា ព្យុះ Saola ដែលមានកម្លាំងខ្យល់បក់អតិបរមាពី ១៨៥ ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់លើទឹកឆ្នេរសមុទ្រនៃខេត្ត Isabela កាលពីព្រឹកថ្ងៃអាទិត្យ។ ការិយាល័យព្យាករថានឹងភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនៅក្នុងខេត្ត Isabela, Cagayan, Ilocos និងតំបន់ភ្នំ Cordillera ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដី។ ខេត្តទាំងនេះស្ថិតក្នុងចំណោមខេត្តដែលផលិតស្រូវ ពោត និងបន្លែធំជាងគេរបស់ប្រទេសហ្វីលីពីន។ ព្យុះ Saola ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងបង្កផល​ប៉ះពាល់​ដល់​ខេត្ត​នានានៅ​លើ​កោះ Luzon ក៏​ដូចជា​រដ្ឋធានី​ម៉ានីល​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់។

ការិយាល័យឧតុនិយមហ្វីលីពីនបានព្យាករណ៍ថា ព្យុះ Saola នឹងធ្វើដំណើរឆ្ពោះទៅភាគខាងជើងនៅថ្ងៃច័ន្ទនេះ ហើយនឹងបោកបក់លើភាគខាងត្បូងតៃវ៉ាន់នៅល្ងាចថ្ងៃពុធ ឬដើមថ្ងៃព្រហស្បតិ៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *