ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួត «គុនខ្មែរពិភពលោក» នៅទឹកដីខេត្តសៀមរាបនៅខែវិច្ឆិកា

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរពិភពលោកឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍គុនខ្មែរជាលើកដំបូងនេះ នឹងមានកីឡាករ-កីឡាការិនីបណ្តាប្រទេស នឹងចូលរួមដោយប្រកួតប្រភេទគុនខ្មែរចំនួន៣ប្រភេទ គឺលក្ខណៈប្រកួតស្ម័គ្រចិត្ត ប្រកួតលក្ខណៈពាក់កណ្តាលអាជីព និងប្រកួតលក្ខណៈអាជីពប្រកួតយកខ្សែក្រវ៉ាត់ និងពានរង្វាន់ផ្សេងៗទៀតសម្រាប់ជ័យលាភី។

ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ លោក មៀម រ៉ា បានសរសេរលិខិតអញ្ជើញផ្ញើទៅបណ្តាសមាជិក អញ្ជើញចូលរួមព្រឹត្តិការណ៍គុនខ្មែរដែលនឹងធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *