ព័ត៌មានជាតិ

ក្រុមហ៊ុនស៊ីម៉ង់ត៌ CONCH នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍មួយបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន CONCH KT CEMENT បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ក្នុងភូមិមនោរម្យ ឃុំហោមសំណង់ ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារជិត៥០០កន្លែងដល់ពលរដ្ឋ។

យោងតាមការឱ្យដឹងពី CDC នៅថ្ងៃទី២៥ ខែសីហា រោងចក្រដែលនឹងបង្កើតនោះមានទុនវិនិយោគប្រមាណ២៥៨លានដុល្លារ ដែលត្រូវបានអនុញ្ញាតឱ្យបង្កើតក្នុងពេលតែមួយជាមួយរោងចក្រ១២ទៀត។

រោងចក្រទាំង១២ផ្សេងទៀតសុទ្ធតែជារោងចក្រកាត់ដេរ កែច្នៃម្ហូបអាហារ ផលិតកាបូប ស្បែកជើង ក្រដាសកាតុង ដែលអាចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ២២ ៣៦០នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *