សង្គម

សមត្ថកិច្ចចាប់ខ្លួនបុរសដែលទះកំផ្លៀងនារីម្នាក់ ក្រោយ​មានជម្លោះរឿងជិះសាចទឹក

កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ដែលទះកំផ្លៀងនារីម្នាក់ គ្រាន់តែផ្តើមចេញពីជិះម៉ូតូសាចទឹកដាក់គ្នានោះ។

មកដល់ពេលនេះ សមត្ថកិច្ចកំពុងតែសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីបន្តទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន មានការឈ្លោះប្រកែកគ្នានៅសាធារណៈរវាងបុរសម្នាក់ និងបងប្អូនបង្កើតប្រុស-ស្រី ២នាក់ ដែលបានជិះម៉ូតូសាចទឹកដាក់លើបុរសនោះបណ្តាលឱ្យបុរសរូបនោះខឹងយ៉ាងខ្លាំង ដោយលើកដៃទះកំភ្លៀងលើស្ត្រីនោះមួយដៃយ៉ាងពេញទំហឹង បើទោះបីបងប្អូន ២នាក់នោះបានពោលពាក្យសុំទោសក៏ដោយ។

សកម្មភាពហិង្សានេះត្រូវបានពលរដ្ឋម្នាក់បានថតជាវីដេអូ និងបង្ហោះលើបណ្តោញសង្គមហ្វេសប៊ុកបង្កឱ្យមានការបញ្ចេញរិះគន់លើបុរសរូបនោះយ៉ាងចាស់ដៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *