រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង អំពាវនាវកុំឱ្យយកចំណតរង់ចាំរថយន្តក្រុងធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ
កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង បានអំពាវនាវសូមកុំយកចំណតរង់ចាំរថយន្តក្រុងសាធារណៈធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ ពីព្រោះជាចំណតរង់ចាំសម្រាប់អ្នកដំណើរជិះរថយន្តក្រុងសាធារណៈ។
នៅពេលដែលបងប្អូនប្រជាពលរដ្ឋយករថយន្ដ ម៉ូតូ កង់បី ឬលក់ដូរលើចំណតធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជិះរថយន្តក្រុង ដែលធ្វើឲ្យរថយន្តគ្មានចំណតចូលចតបានត្រឹមត្រូវអាចធ្វើឲ្យការចតរថយន្តគ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងឈានដល់គ្រោះថ្នាក់ចរាចរណ៍៕