ព័ត៌មានជាតិ

មនុស្សយន្តនិយាយភាសាខ្មែរដំបូងគេ ត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមគ្នា​បង្កើត​ឡើង​នូវ​មនុស្សយន្ត ដែល​អាច​និយាយ​ភាសាខ្មែរបាន និងអាចឆ្លើយរាល់សំណួររបស់មនុស្ស ព្រមទាំងអាច​សម្គាល់​ភិនភាគមនុស្ស​ទៀតផង។

បើយោង​តាម​ក្រសួងប្រៃសនីយ៍ ការបង្កើតមនុស្សយន្តនិយាយភាសាខ្មែរនេះ មានគោលបំណងសំខាន់បំផុតមួយគឺការលើកកម្ពស់ការប្រើប្រាស់ “ភាសាជាតិ” របស់យើងនៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើន។

មនុស្សយន្តអាចនិយាយ​ភាសាខ្មែរបាននេះ ត្រូវ​បានចាត់ទុកថា គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ ប.ប.ឌ. ដែលបានស្រាវជ្រាវ និងជំរុញប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងបង្កើតផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ដំណោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កើនប្រសិទ្ធភាពការងារ នៅក្នុងក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យបានទូលំទូលាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *