ព័ត៌មានជាតិ

ស្រុកបាទីប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុកអាណត្តិទី៤

នៅព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៤នេះ រដ្ឋបាលស្រុកបាទីបានរៀបចំពិធីប្រកាស​ចូលកាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​អាណត្តិទី៤ ក្រោយពីបានធ្វើការ​បោះឆ្នោត​ និង​ប្រកាស​លទ្ធផល​ដោយគណៈកម្មការរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

ការ​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​បាទីអាណត្តិទី៤ បានធ្វើ​ឡើង​ក្រោមអធិបតីភាព លោក លី សាវ៉េត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ អភិបាលខេត្តតាកែវ, លោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីក្រោមឱវាទជាច្រើនទៀត។

ក្នុង​ឱកាសនោះ លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុកបាទី បានបង្ហាញចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តជូនគណៈអធិបតី និងអង្គពិធីទាំងមូល។ ជាមួយគ្នានេះ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់ប្រធានក្រុមប្រឹក្សាស្រុកថ្មី ឱ្យចេះស្រឡាញ់រាប់អានគ្នា រវាងផ្ទៃក្នុងទាំងមូល។