ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញសារាចរណែនាំ ១១ចំណុចពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ
ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ១១ ចំណុច ស្ដីពី វិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ ស្របពេលនៅក្នុងរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងរចន្តទឹកហូរខ្លាំង។
សារាចរណែនាំ ក៏ស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងនាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពនៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ។
ខ្លឹមសារពិស្តារសូមអានសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន