ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញបន្តដំណើរ ចុះពិនិត្យការដ្ធានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ(DBST)១ខ្សែ ប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងជំុសូទិព្វស្រុកជើងព្រៃ

ពង់ចាម ៖នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​បន្ត​ដំណើរ​ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ (DBST) មួយខ្សែមានប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ដែល​សម្រេច​បាន​ប្រមាណ​ជា​៥០%​ ហេីយ​ ។

តាមមន្ត្រី​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា​ គម្រោង​ស្ថាបនា​ផ្លូវ​ខាង​លើ​មក​ទល់​នឹង​ពេល​នេះ​ ក្រុម​ការងារ​បាន​បង្ហាប់​គ្រឹះ​ខាង​ក្រោម​ជា​មួយ​នឹង​កម្ទេច​ថ្ម​ភ្នំ​​សម្រេច​បាន​ប្រមាណ​ជា​៥០%​ហើយ​ នៅឡើយ​តែ​ចាក់​រោយ​ថ្ម​បន្ថែម​ ជា​មួយ​កៅស៊ូ​ទេីប​សម្រេច​បាន​១០០%​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ។

បន្ទាប់មកបានបន្តដំណើរចុះពិនិត្យមើលផ្លូវនិងស្ថានភាពទំនប់ ពីភូមិដូនដុំ ទៅបឹងជ្រោយ ពិនិត្យការដ្ឋានគម្រោងជួសជុលផ្លូវប្រវែង ៣.៩០០ម៉ែត្រ ពីភូមិផ្តៅជុំ ដល់ភូមិឈើទាល ស្រុកជើងព្រៃ ដែលជួសជុលដោយកងកំលាំងវិស្វកម្ម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *