ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន គ្រោងទៅ​ទស្សនកិច្ច​ប្រទេស​ភូមា នៅដើមខែមករា

តបតាមការអញ្ជើញ​របស់​លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ​២០២២​ខាងមុខ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹង​អញ្ជើញ​ទៅទស្សនកិច្ច​នៅ​ប្រទេសភូមា។

គួរ​បញ្ជាក់ដែរថា នៅ​ក្នុង​ពិធី​សម្ពោធ​​ផ្លូវ​ក្នុងខេត្តព្រៃវែងកាលពីថ្ងៃចន្ទ សម្តេច​ ហ៊ុន សែន បានប្រកាសថា ទោះជាមានការរិះគន់ក៏ដោយ ក៏សម្តេចនឹង​ធ្វើ​ការ​ជាមួយ​មេដឹក​នាំភូមា លោក មីន អ៊ុងឡាំង ។​

សម្តេចបញ្ជាក់ថា​ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២ កម្ពុជា​មិន​ទៅ​ណា​ឆ្ងាយ​ហួស​ពី​គោលការណ៍​រួម​និង​ធម្មនុញ្ញ​អាស៊ាន​ឡើយ​ក្នុង​នោះ​មាន​ ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​និង ពង្រឹង​អាស៊ាន​ឡើង​វិញ បន្ទាប់ពីអាស៊ាន​មិនបាន ហៅ លោក មីន អ៊ុងឡាំង ឲ្យចូលរួមប្រជុំ​នាពេលកន្លងទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *