អន្តរជាតិ

អ.ស.ប អំពាវនាវ ឲ្យយោធាភូមាដោះលែងលោកស្រី អ៊ុង សានស៊ូជី

អគ្គលេខាធិការ អ.ស.ប លោក អាន់តូ នីញ៉ូហ្គូថេរេស បានទទូចដល់យោធាមីយ៉ាន់ម៉ាឱ្យដោះលែងម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ុង សានស៊ូជី និងលោកប្រធានាធិបតី Win Myint ក្រោយ​ពីរដ្ឋាភិបាលយោធានេះ បានសម្រេច​ធ្វើការ​ដោះលែងអ្នកជាប់ឃុំរាប់ពាន់នាក់ផ្សេងទៀត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ២.០០០ នាក់កាលពីថ្ងៃពុធ ក្នុងនោះមានអ្នកកាសែតនិងអ្នកផ្សេងទៀតដែលយោធានិយាយថា ត្រូវបានចោទប្រកាន់ពីបទញុះញង់ ឲ្យ ចូលរួមក្នុងការតវ៉ា។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈនិងបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី។

ចាប់តាំងពីពេលនោះមក ក្រុមអ្នក​ប្រឆាំង​នឹង​របបយោធាជាច្រើនត្រូវបានគេឃុំឃាំង ហើយអ្នកខ្លះត្រូវបានផ្តន្ទាទោស ក្នុងនោះ​ក៏លោកស្រី អ៊ុងសានស៊ូជី ផងដែរ ដោយ​ចោទប្រកាន់ថា បានលួចបន្លំក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *