ព័ត៌មានជាតិ

តម្លៃ​ប្រេងសាំងនៅកម្ពុជា​​បន្ត​ឡើងដល់ ៤០០០​រៀលក្នុងមួយលីត្រ

បើតាមតារាងកំណត់តម្លៃលក់រាយតាមស្ថានីយ៍ ដែល​កំណត់​ដោយ​ក្រសួងពាណិជ្ជកម្ម ដោយ​អនុវត្តចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ បានបង្ហាញថា ​តម្លៃ​ប្រេងសាំង​ធម្មតា បានហក់ឡើង ៤ ០០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូតឡើងដល់ ៣ ៦០០​រៀល។

តម្លៃនេះ បើធៀបនឹង​តម្លៃកាលពីពាក់កណ្តាលខែមេសាមក ឃើញថា តម្លៃប្រេងសាំងបានកើនជាបន្តបន្ទាប់ ដោយ​ក្រសួងបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នក​កំណត់​ទេ គឺ​ក្រសួងគ្រាន់តែ​ស្រង់តម្លៃឡើងចុះ នៃប្រេង​តាមទីផ្សារ​អន្តរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *