ព័ត៌មានជាតិ

ខេត្តតាកែវចាប់ផ្តើមបើកយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកសំរោង និងស្រុកបាទី

(តាកែវ) ​៖ ទីបំផុតទៅស្រុក​ចំនួន​២ នៃ​ខេត្តតាកែវ គឺ​ស្រុក​សំរោង និង​ស្រុក​បាទី បានចាប់ផ្តើម​ធ្វើយុទ្ធនាការចាក់​វ៉ាក់សាំងកូវីដ​១៩​ជូន​ដល់​ប្អូន​ប្រជាពលរដ្ឋ កម្មករ និង​ព្រះសង្ឃហើយ ក្រោយពីរាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​វ៉ា​ក់ ចំនួន ៤០​ម៉ឺន​ដូ​ស។

​ថ្លែង​ក្នុង​ការចុះ​ត្រួតពិនិត្យ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅតាម​មូលដ្ឋាន​ស្រុក​សំរោង និង​ស្រុក​បាទី លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​លើកឡើងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ឲ​រួច​ផុតពី​ការ​គម្រាមកំហែង នៃ​ជម្ងឺឆ្លង​កូ​វីដ​១៩ ដែល​នៅលើ​សកលលោក​បាន​នឹង​កំពុង​មានការ​កម្រាម​កំហែង និង​ស្លាប់​ដោយសារតែ​មេរោគ​កូ​វីដ​នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ឲ​បាន​គ្រប់ៗ​គ្នា ។​

​សូមបញ្ជាក់​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩​នេះ គឺ​រៀបចំ​ដោយ​ក្រសួងការពារជាតិ ដែល​នៅ​ស្រុក​សំរោង​គឺ​រៀបចំ​ចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ​កងទ័ព​ជើង​អាកាស និង​នៅ​ស្រុក​បាទី ចាក់​ដោយ​ក្រុមគ្រូពេទ្យ​យោធភូមិភាគ​ពិសេស និង​មានការ​រួមសហការ​ពូ​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ ដោយ​​យុទ្ធនាការ​នេះ​មិនទាន់​គិតពី​ពេលវេលា​នោះទេ គឺ​ចាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​នៅក្នុង​មូលដ្ឋាន​ស្រុក​នីមួយៗ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *