ព័ត៌មានជាតិ

លោក អុឹត ហ៊ូ ជំនួយការដ្ឋបាលឃុំព្រៃផ្គាំថា ការដោះស្រាយរបស់លោក សៅ សំអុល អភិបាលរងស្រុកអង្គរបុរីពិតជាចម្លែក

(តាកែវ) ៖ រឿងដ៏ចម្លែកមួយបានកើតឡើងលើគ្រួសារលោកអុឹម អឿន និងអ្នកស្រី មិន ឡោរស់នៅភូមិព្រៃផ្គាំឃុំព្រៃផ្គាំស្រុកអង្គរបុរីកណីទំនាស់ដីធ្លីជាមួយលោកសុះយ៉ារាន់នាយរងប៉ុស្ត៍គោកធ្លកដឹកនាំសម្របសម្រួលដោយលោក សៅ សំអ៊ុល អភិបាលរងស្រុកអង្គរបុរី។

បើតាមការាបរាប់ពីលោកអុឹម អឿននិងលោកស្រីមិន ឡោបានអោយដឹងថាដីរបស់ពួកគាត់បានមាន់កាប់រហូតបានបង្កាន់ដៃប្លង់ថឹងរួចទៅហើយតែបែជាលោកសុះយ៉ារ៉ាន់នាំក្រុមលោកសៅសំអ៊ុលមកវាស់ដីគាត់ចែកអោយគ្នាម្នាក់ ពាក់កណ្តាលទៅវិញ។

លោក អុឹម អឿន និងប្រពន្ធបន្តទៀតថាលោកសុះយ៉ារាន់ធ្លាប់សុំដីរបស់គាត់ធ្វើផ្លូវចូលទៅផ្ទះរបស់គាត់ហើយបំពានយកដីគាត់លើសអ្វីដែរគាត់អោយនិងបានធ្វើកិច្ចសន្យានៅសាលាឃុំនិងបងលុយអោយ២៥០០០០រៀលថែមទៀតផង។

លោក អុឹម អឿន បានបន្តទៀតថា ក្រុមលោក សៅ សំអ៊ុល បាននាំគ្នាចុះវាស់វែងលើដីរបស់គាត់ទាំងពួកគាត់មិនបានចូលរួមហើយគាត់សុំ វាស់សាជាថ្មីក្រុមលោកសៅសំអ៊ុលមិនព្រមឡើងដោយអោយពួកគាត់ទៅគ្នានៅសាលាឃុំព្រៃផ្គាំពេលទៅជួបក្រុមលោកសៅសំអ៊ុលបានអោយពួកគាត់ជាប្តីប្រពន្ធផ្តិតមេដៃលោកក្រដាសរ៉ាមមួយសន្លឹកដោយគ្មានអក្សរដោយក្រុមលោកសៅសំអ៊ុលនិយាយថាជិតយប់ហើយផ្តិតមេដៃសិនទៅចាំស្អែកចាំអោយលោកអុឹត ហ៊ូសរសេរអក្សរបញ្ចូលហើយក៍បែកគ្នាទៅ។

ពាក់ពន្ធ័ករណីខាងលើលោក អុឹត ហ៊ូ ជំនួយការឃុំព្រៃផ្គាំបានអោយដឹងថារឿងខាងលើពិតជាចម្លែកមែនតែលោកមានតួទីតូចតាចលោកធ្វើតាមតែបញ្ជារបស់លោកសៅសំអ៊ុលនោះទេ។

លោក អុឹត ហ៊ូ បានបន្តទៀតអ្វីដែរចម្លែកគឺការចុះវាស់ដីលោកអុឹមអឿនហេតុអ្វីក្រុមវាស់វែងហ៊ានវាស់ទាំងមិនមានម្ចាស់ដីចូលរួមហើយធ្វើការរៀងប្រយ៉ាប់ប្ររយ៉ាល់និងអោយភាគីផ្តិតមេដៃតែម្តងដូចជាមានកាថលាក់លៀម។

លោក អុឹត ហ៊ូ បន្តថារឿងផ្តិតមេដៃមុនសរសេរកំណត់ហេតុគឺពិតមែនតែលោកធ្វើតាមបញ្ជារបស់លោកសៅសំអ៊ុលលុះព្រឹកឡើងលោកអុឹមអឿននិងប្រពន្ធបានមកសុំមើលកំណេតុស្រាប់តែអ្នកទាំងពីរមិនព្រមរួចក៍សំរេចប្តឹងសុំអន្តរាគមន៍ទៅសាលាស្រុកអង្គរបុរីភ្លាមៗតែស្ងាត់ស្ងៀមរហូតដល់សព្វថ្ងៃ។(វគ្គ១)