សង្គម

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅកណ្តាលវាលស្រែយ៉ាងអណោចអធ័ម.!!

ស្រុកបាទី៖ នៅថ្ងៃ ចន្ទ ទី១៧ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០ នាទីព្រឹក មានប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លា..ប់ នៅកណ្តាលវាលស្រែមួយកន្លែងស្ថិតនៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះត្រូវបានគេស្គាល់ថាមាន ឈ្មោះ ឈឿន សារាជ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅនៅភូមិឃុំកេីតហេតុខាងលើ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ខាងអង្គភាពព័ត៌មានយើងថា បុរសខាងលើនេះដេកស្លា…ប់មិនមែនជាករណីឃាតកម្មនោះទេ គឺដោយសារមានរោគប្រចាំកាយ។

ក្រោយសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ស..ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *