សង្គម

ភ្ញៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បំផ្លាញផ្ទះបណ្តែតទឹកមួយចំនួន​នៅរមណីយដ្ឋានអូរខៃដន

មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពី​ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានភ្លៀង និង​ខ្យល់​កន្រ្តាក់​បាន​កើត​ឡើង​នៅ​រមណីយដ្ឋាន​អូរខៃដន ស្ថិត​នៅ​ក្នុង​ភូមិកូនដីរី សង្កាត់និមិត្ត ដោយ​បណ្តាល​ឲ្យ​ផ្ទះ​បណ្តែត​ទឹក​ប្រមាណ៨ ត្រូវ​ខ្យល់​វាយ​បំផ្លាញ តែមិនបណ្តាល​ឲ្យ​រងរបួសដល់មនុស្ស​ឡើយ។

បើតាមតាមអាជីវករនៅកន្លែងកើតហេតុថា កាលពីដំបូង មេឃបង្អោរភ្លៀងមកជាធម្មតា មិនបង្កការភ្ញាក់ផ្អើលទេ ប៉ុន្តែ មួយសន្ទុះក្រោយមកស្រាប់តែ មានខ្យល់បក់មកខ្លាំងៗ និងមានខ្យល់កន្ត្រាក់ភ្លាមៗ ធ្វើឲ្យ​ស្ពានឆ្លងតភ្ជាប់ពីកន្លែងអង្គុយលេងមួយ ទៅកន្លែងអង្គុយលេងមួយទៀតបាក់ និងកន្លែងអង្គុយលេងចំនួន៨បាក់ប៉ើងទៅលើហើយធ្លាក់ចូលទឹកអូរវិញបាក់បែកអស់តែម្ដង ឯសម្ភារមួយចំនួនទៀតក៏ត្រូវខ្យល់បក់ប៉ើងចូលទៅក្នុងទឹកអស់មួយចំនួនធំដែរ។

គួរ​បញ្ជាក់ថា រមណីយដ្ឋានអូរខៃដន តែងមានភ្ញៀវទៅលេងជាប្រចាំ ព្រោះនៅទីនោះមានទឹកខួបប្រាំងខួបវស្សាហូរធ្លាក់ចុះមកពីប្រទេសថៃ ឯអ្នកភូមិនៅទីនោះ បាននាំគ្នាធ្វើកន្លែងអង្គុយលេងកម្សាន្ត(កញ្ចុះ)នៅលើផ្ទៃទឹកអូរ សម្រាប់ជូនភ្ញៀវអង្គុយលេង និងពិសាភោជនាហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *