សង្គម

គ្រួសារ​ជនរងគ្រោះស្នើ​អធិការ​ស្រុកកោះធំ ជួយ​រកយុត្តិធម៌ ករណីប៉ុនប៉ងមនុស្ស​ឃាត

(កណ្តាល) ៖ ក្រុមគ្រួសារ​ជនរងគ្រោះ ទិន តួ អាយុ​២២ឆ្នាំ រស់​នៅ​ភូមិ​ទួល​ស្វាយ ឃុំ​កំពង់កុង ស្រុកកោះធំ ដែល​ត្រូវ​គេ​កាប់​នឹង​កណ្តៀវ​បណ្តាល​ឲ្យ​របួសក្បាល​យ៉ាងដំណាំ បាន​ស្នើ​ដល់​លោក សិន ឃាង អធិការស្រុកកោះធំ មេត្តាជួយ​រក​យុត្តិធម៌ និង​តាម​ចាប់ខ្លួន​ជនបង្ករ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ៩ និង​៣០នាទីយប់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២២កន្លងទៅនេះ ក្រោយ​ជនសង្ស័យ​ត្រូវ​គេស្គាល់ឈ្មោះថា ឃន ស្នា អាយុ​២៨ឆ្នាំ រស់​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​ បាន​បើ​កណ្តៀវ​កាប់​មក​លើជនរងគ្រោះ​បណ្តាល​ឲ្យ​រយះក្បាលរងរបួសធ្ងន់ និង​ត្រូវ​បានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ មក​ទល់ពេលនេះ ជនបង្ករ​មិន​ទាន់ត្រូវ​បានចាប់ខ្លួន​នៅ​ឡើយ​ទេ ខណៈពាក្យ​បណ្តឹង​ក៏​បានដាក់រួចរាល់​ហើយ​។

ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុង​មានស្ថានភាពជីវភាពខ្សត់ខ្សោយផងនោះ បានស្នើ​ដល់លោក សិម ឃាង អធិការស្រុកកោះធំ សូម​មេត្តា​ជួយរកយុត្តិធម៌ឲ្យកូនគាត់ និងចាត់ការទៅលើជនដៃដល់មកផ្ដន្ទារទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *