សង្គម

លោកគ្រូអ្នកគ្រូ​វិទ្យាល័យ​សុខអានទន្លេបាទី និង​អនុវិទ្យាល័យចំបក់បិទមាស ធ្វើតេស្តរកសារធាតុញៀន

នាព្រឹកថ្ងៃទី 28 ខែមីនាឆ្នាំ 2024 នេះ លោកគ្រូអ្នកគ្រូចំនួន៨៤នាក់ នៃវិទ្យាល័យសុខអានទន្លេបាទី និងអនុវិទ្យាល័យចំបក់បិទមាស បានធ្វើតេស្ត​រក​សារធាតុញៀន។

ប្រតិបត្តិការណ៍តេស្តរកសារធាតុញៀននេះ ដឹកនាំដោយលោក ហែម គឹមអូន កម្លាំងនគរបាលអធិការដ្ឋានស្រុកបាទី ដឹកនាំដៃលោកវរសេនីយ៍ទោ ហ៊ួត សៅគុណ លោកវីរៈសេនីយ៍ត្រី សែម សុខន អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ជាចុងក្រោយលទ្ធផលធ្វើតេស្តរកសារធាតុញៀនលោកគ្រូអ្នកគ្រូចំនួន 84 នាក់ គេមិនរកឃើញ​សារធាតុញៀននោះឡើយ។