ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅត្តពុទ្ធការាម ស្ថិតនៅឃំុក្រឡា ស្រុកកំពង់សៀម

កំពង់ចាម ៖បន្ទាប់ពីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្ត្រី មន្ទីរ អង្គភាព ជុំវិញខេត្ត ចូលរួមកាន់បិណ្ឌវេន ទី១២ នៅវត្តពុទ្ធិការាម ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈ និងបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ មាន ៖ ទេយ្យវត្ថុប្រគេនព្រះសង្ឃ ៤អង្គ អមបច្ច័យ ៥ម៉ឺនរៀល អង្ករ ១០០គ.ក្រ មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ស្ករស ៥គ.ក្រ តែ ៥កញ្ចប់ និងបច្ច័យចូលរួមបុណ្យ ២.៩០២.៥០០រៀល និងប្រាក់ដុល្លារ ១០ដុល្លារ ផងដែរ។
ជាមួយនោះគ្នានោះដែរ ឆ្លើយតបទៅនឹងការបិណ្ឌបាត្រ របស់ព្រះចៅអធិការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចូលរួមបច្ច័យផ្ទាល់ ចំនួន ២ពាន់ដុល្លារ សម្រាប់កសាងសមិទ្ធផល ក្នុងអារាមពុទ្ធិការាម ផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *