ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ទីរអង្គភាពរដ្ធបាលខណ្ខទាំង១៤ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី ១១ នៅវត្តសុវណ្ណមុនីសាគរ(បៅវត្តសំរោងអណ្ដែត ខណ្ខសែនសុខ

ភ្នំពេញ ៖នាព្រឹក​ថ្ងៃអង្គារ ១១រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី២៤ ខែកញ្ញា ​ឆ្នាំ២​០១៩​នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការសាលារាជធានីភំ្នពេញ មន្ទីរអង្គភាព ចំណុះរដ្ឋបាលរាជធានីភំ្នពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាន​អញ្ជើញចូ​ល​រួមពិធីបុណ្យកា​ន់បិណ្ឌវេ​នទី១១ និងរាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃដែ​លគង់​ចាំព្រះវស្សា ​និង​សម្រាប់​ការ​សាង​សង់ស​មិទ្ធផលនានា នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើន គ្រប់ក្រុមគ្រួសារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *