ព័ត៌មានជាតិ

កម្ពុជា​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​បានចំនួនជាង ១៤លាននាក់ហើយ

បើយោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២ កម្ពុជា​បានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួន​សរុប​ចំនួន ចំនួន ១៤,២៩២,៧៥១នាក់ហើយ ដែលស្មើ​នឹង​ជាង ៨៩ភាគរយ នៃ​ប្រជាជនសរុបចំនួន ១៦លាននាក់។

ក្នុងនោះ ចាក់ទៅលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

ចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ខណៈកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

សម្រាប់កុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *