ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើម​ពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្រោយអូមីក្រុងឆ្លង​ចូលសហគមន៍

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ (១១ មករា) បានសេចក្តីណែនាំមួយ​ឲ្យ​ធ្វើ​ការ​ជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានធ្វើការណែនាំដល់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។

សូមអានសេចក្តីណែនាំ៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *