សង្គម

ជនជាតិចិនបើក​ម៉ូតូ​ជ្រុល​ធ្លាក់ចូល​ស្ទឹងសៀមរាប ឈ្លក់ទឹកស្លាប់ម្នាក់

កាលពីវេលា​ម៉ោង​ប្រមាណ៤ទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីជនជាតិចិនម្នាក់បាន​លង់ទឹកស្លាប់ ក្រោយ​ពី​ជិះម៉ូតូធ្លាក់ចូលស្ទឹងសៀមរាប។

ជនរងគ្រោះ ត្រូវ​បានបញ្ជាក់ថា មានឈ្មោះ JIA ZEMING ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ១៧៨៨៦៦៧ មុខរបរ អ្នកគ្រប់គ្រងទូទៅ ការដ្ឋានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមការសាកសួរឈ្មោះ LI FUXI ភេទប្រុស កើតថ្ងៃទី១៥-០២-១៩៩១ ជនជាតិចិន ត្រូវជាមិត្តភ័ក្រ្តនិងជាអ្នករួមដំណើរបានអោយដឹងថា នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១-០២-២០២២ ខ្លួននិងជនរងគ្រោះ បានធ្វើដំណើរចេញពីប៊ូទិកមួយកន្លែង(មិនចាំឈ្មោះ) នៅម្តុំខារ៉ាអូខេផ្លាទីនឹម ដោយជិះម៉ូតូមួយគ្រឿង ម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ១J៥៨១៤ ក្នុងគោលបំណងត្រឡប់ទៅការដ្ឋានវិញ តែពេលធ្វើដំណើរមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះក៍បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងស្ទឹងសៀមរាប បណ្តាលអោយឈ្លក់ស្លាប់តែម្តង។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក។

បច្ចុប្បន្ន​សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *