ព័ត៌មានជាតិ

សប្តាហ៍​នេះ កម្ពុជាបន្ត​ចុះ​ត្រជាក់​រហូត​ដល់ ១៧​អង្សា​សេ

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានឲ្យ​ដឹងថា ដោយ​សារ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ពី​មធ្យម​ទៅ​បង្គួរ​ នឹង​ធ្វើ​ឱ្យ​ស្ថានភាពអាកាសធាតុនៅ​កម្ពុជា​ចុះត្រជាក់​ខ្លាំង​ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១ ក្នុងនោះ​នៅ​តំបន់ខ្លះ​អាច​នឹង​ធ្លាក់ដល់ ១៧អង្សា។

បើតាម​ក្រសួង បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ សីតុណ្ហភាព​អប្បបរមា អាចនឹងមាន​ពី ១៩-២២ °C ហលយ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C។

បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២០ °C ហើយ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C ។ ក្នុងនោះសម្រាប់​ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព អប្បបរមា​នៅក្នុង​រង្វង់ ១៧°C ។​

សម្រាប់តំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C និងសីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *