ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សូមបងប្អូនរួមគ្នាពិសារអកអំបុក ក្នុង ឱកាសបុណ្យអំទូក សំពះព្រះខែ

កំពង់ចាម ៖នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនិង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី០១ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើនៅវត្តសេរីចំប៉ា ភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម នឹងដោយបានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកា សរុបជិត៤០០ នាក់។

គូសបញ្ជាក់ផងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃនេះ ធ្វើឡើងដើម្បី ផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយ របស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួម ពីសមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនឹងតំណាង សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត ផងដែរ ។

អស់រយៈវេលាមួយព្រឹកធំអង្គវេទិកា ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានទទួលជាសំណួរ និងសំណើរ រួមទាំងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំមេព្រីង ស្រុកបាធាយសរុបចំនួន២០ ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកបានធ្វើការបកស្រាយនូវសំណួរ និងបានទទួលដោះស្រាយនូវសំណើរ និងបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គវេទិការទាំងមូលមានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលឯកឧត្តម អភិបាលខេត្តកំពង់ចាមលោកបានជួយសម្រួល និងធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលយើងដែលរស់នៅក្នុងឃុំមេព្រីង ស្រុកបាធាយទាំងមូល។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំជឿពាក្យ ញុះញង់របស់ជនអគតិមួយចំនួនដែលឈានទៅដល់ការធ្វើ បដិវត្តន៍ពណ៌ដើម្បីផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។ល។

ឯកឧត្តម អភិបាលខេត្ត បន្តថា សូមបងប្អូនរួមគ្នាពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងនឹងប្រារព្ធធ្វើនៅតាមទីវត្តអារាមនានា នឹងកន្លែងជួបជុំគ្នាផ្សេងៗទៅតាមការរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់បានចូលរួមសប្បាយរីករាយ និងចូលអបអរ ទិវាបុណ្យឯករាជ្យ០៩ វិច្ឆិកា ថ្ងៃខួបកំណើត នៃកងយុទ្ធពលខេមរភូមិន ក៏ដូចជាថ្ងៃនៃការប្រារព្វ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *