បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ និងពង្រឹងបន្ថែមការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន
នំពេញ ៖នៅព្រឹកថ្ងៃ អង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យ និងពង្រឹងបន្ថែមការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមមាន៖ ការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ការងាររៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ការងារត្រៀមរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៩ នាពេលដ៏ខ្លីខាងមុខនេះ ផងដែរ ។
បន្ទាប់ពីចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក អភិបាលខណ្ឌ បានធ្វើកាប្រគល់ជូននូវម៉ូតូកង់បី ដែលជាអំណោយ របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់សង្កាត់ទាំង១១ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ៕