ព័ត៌មានជាតិ

ថៃចាប់ខ្លួនជនជាតិខ្មែរ៤នាក់ លួចចូលប្រទេស មកសុំទានភ្ញៀវទេសចរណ៍

នៅថ្ងៃម្សិលមិញ តាមនយោបាយរបស់លោកប្រាយុទ្ធ ចាន់អូចារ្យ នាយករដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ប្រាវីត វង្សសាវណ្ណ ឧបនាយករដ្ឋមន្រ្តី រឿងការគ្រប់គ្រងមើលការខុសត្រូវជនបរទេស ដែលចូលមកស្នាក់នៅឬចូកមកទេសចរណ៍នៅប្រទេសថៃ ដោយប្រគល់ភារកិច្ចឲ្យនគបាលអន្តោប្រវេសន៍ ត្រួតពិនិត្យ ស្រាវជ្រាវ ចាប់ខ្លួនជនជាតិបរទេសដែលមានសកម្មភាពមិនសមរម្យ ប្រព្រិត្តខុសច្បាប់ បង្កឲ្យអន្ថរាយដល់ភាពស្ងប់សុខ នឹងសុវត្តិភាព ជីវិត នឹងទ្រព្យសម្បត្តិរបស់ប្រជាជន បង្កឲ្យកើតមានការខូចខាតដល់កិត្តយស៍របស់ប្រទេសជាតិ ឬក្រុមជនអាក្រក់ឆ្លងដែន ដែលចូលមកបន្លំខ្លួនបង្កហេតុជាមួយជនជាតិថៃ ឬជនជាតិបរទេស ដោយប្រើប្រទេសថៃជាទីតាំងក្នុងការប្រព្រិត្តល្មើសច្បាប់នោះ។អគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ ដោយលោកឧត្តមសេនីយ៍ទោ សូរភង់ ឆៃចាន់ថន អគ្គស្នងការរង នឹងលោកឧត្តមសេនីយ៍ទោ ណាន់ថះភល ស្វែងកិច្ច អនុប្រធានអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ បានប្រគល់ភារកិច្ចឲ្យអង្គភាពស្រាវជ្រាវ ស៊ើបអង្កេត ដោយលោកឧត្តមសេនីយ៍ទោ ប្រឆៃ ខចនគ្លីន ដំណើរការតាមវិធានការទប់ស្កាត់ បង្រ្កាបការជួញដូរមនុស្ស ការអនុវត្តទោសតាមការបង្គាប់ប្រើច្បាប់Policy នយោបាយPartnership មិច្ចសហប្រតិបត្តិការរួមជាមួយភាគីពាក់ពន្ធ័។ហេតុនេះ អង្គភាពស្រាវជ្រាវ ស៊ើបអង្កេត បានទទួលនយោបាយ គោលការណ៍នឹងវិធានការណ៍ ដែលជាច្បាប់សកល ក្នុងការដំណើរការទប់ស្កាត់ បង្រ្កាបការជួញដូរមនុស្ស នាមទៅដល់ការប្រតិបត្តិដូចខាងក្រោម÷
វិធានការទប់ស្កាត់(Prevention) បច្ចុប្បន្នមានជនអន្តោប្រវេសន៍មួយចំនួន លបលួចចូលមកប្រទេសថៃ មកសុំទាន តាមតំបន់ទេសចរណ៍ ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់ប្រទេស នឹងបង្កការក្ថៅក្រហាយ រំខាន ទៅដល់ភ្ញៀវទេសចរណ៍បរទេស នឹងជនជាតិថៃ ហេតុនេះ ទើបបញ្ជារឲ្យសមត្ថកិច្ចរឹតបន្តឹង ចាប់ខ្លួនដំណើរក្ដីតាមច្បាប់ឲ្យបានតឹងរឹងបំផុត ដោយប្រើឧបករណ៍ផ្លូវច្បាប់ តាមអនុក្រិត្តពុទ្ធសករាជ២៥២២ នឹងអនុក្រិត្តគ្រប់គ្រងការសុំទាន ពុទ្ធសករាជ២៥៥៩ ដំណើរការចាប់ខ្លួនបុគ្គលទាំងនោះ ព្រោះជាបុគ្គលក្រុមមានហានិភ័យ ដែលអាចនឹងក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្ស។ក្រោយពីដំណើរការក្នុងរង្វង់ខែកញ្ញា ឆ្នាំ២០១៩ មានការចាប់ខ្លួនក្រុមជនអន្តោប្រវេសន៍ជនជាតិខ្មែរចំនួន៤នាក់ ពីបទ”ជាបុគ្គលអន្តោប្រវេសន៍ធ្វើដំណើរចូលមក នឹងស្នាក់នៅក្នុងប្រទេសដោយគ្មានការអនុញ្ញាតិ នឹងធ្វើទង្វើសុំទាន “បន្ទាប់មកបានធ្វើបទសម្ភាស៍ជាមួយអ្នកសុំទានខាងលើ រកឃើញថា មិនមែនជាជនរងគ្រោះក្នុងការជួញដូរមនុស្ស ទើបសមត្ថកិច្ចចាប់ខ្លួន មិនថា ជាការបង្គាប់ប្រើកម្លាំងពលកម្ម ការនាំមនុស្សមកសុំទាន ឬការបង្គាប់ឲ្យបំរើផ្លូវភេទលើកុមារ អាចរាយការណ៍មុខសញ្ញាមកបានតាមលេខទូរសព្ទ័១១៧៨ www.immiGration. Go.th នឹងអព្រះគុណយ៉ាងខ្លាំង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *