ព័ត៌មានជាតិ

កូរ៉េខាងត្បូងសម្លាប់សត្វជ្រូកជាង១០០.០០០ក្បាល ដើម្បីទប់ស្កាត់រោគASF

រដ្ឋាភិបាលកូរ៉េខាងត្បូងអះអាង ការឆ្លងរីករាលដាលរបស់វីរុសASF នៃការដ្ឋានយ៉ាងតិច១៣កន្លែង តាំងពីពាក់កណ្ដាលខែកញ្ញា នឹងចាំបាច់ត្រូវកម្ចាត់សត្វជ្រូកជាង១០០.០០០ក្បាល។ ប្រពន្ធ័ផ្សព្វផ្សាយបរទេស រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែតុលា នេះថា ក្រសួងកសិកម្មកូរ៉េខាងត្បូង ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស៍ រឿងការរកឃើញវីរុសដែលរាតត្បាតរបស់រោគASFកើនឡើងយ៉ាងតិច១៣កន្លែងហើយ គិតចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា កន្លងមក បណ្ដាលឲ្យមន្រ្តីត្រូវតែកម្ចាត់វីរុសខាងលើជាង១១៥.០០០ក្បាលហើយ នឹងនៅបន្តឃ្លាំមើលក្នុងកម្រិតខ្ពស់ ដែលរួមទាំងការគ្រប់គ្រងនឹងផ្លាស់ប្ដូរសត្វជ្រូកទាំងនៅមានជីវិត នឹងបង្កើនការត្រួតពិនិត្យអនាម័យរបស់កសិដ្ឋាន បើទោះជាមានសេចក្ដីរាយការណ៍អះអាងច្បាស់លាស់ថា រោគASFអាចឆ្លងពីសត្វដល់មនុស្សឬរវាងមនុស្សជាមួយសត្វ តែអ្នកវិទ្យាសាស្រ្តនៅតែមិនទទួលបានជោគជ័យ នៃការអភិវឌ្ឍន៍វ៉ាក់ស៊ីនកម្ចាត់រោគខាងលើ។សូមជំរាបថា តំបន់ការឆ្លងរោគASFនៅកូរ៉េខាងត្បូងភាគច្រើននៅតាមបន្ទាត់ព្រំដែនខាងជើង ដែលជាប់ជាមួយកូរ៉េខាងជើង ជាពិសេស នៅស្រុកប៉ាចូ ក្នុងខេត្តខ្យងគី ដែលមន្រ្តីកំណត់ក្នុងរង្វង់៣គីឡូម៉ែត្របួនជ្រុង ពីកសិដ្ឋាន២កន្លែងដំបូងដែលរកឃើញសត្វមានវីរុសជាតំបន់គ្រប់គ្រង ក្រៅពីនោះ មានសេចក្ដីរាយការណ៍រកឃើញសាកសពសត្វជ្រូកព្រៃមួយក្បាលនេះ នៅមិនទាន់ច្បាស់លាស់ តែរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងទាក់ទងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ក្នុងរឿងនេះឲ្យបានជិតស្និតបន្ត ដោយសារកូរ៉េខាងជើងខ្លួនឯងក៏ប្រឈមជាមួយការឆ្លងរោគASFដូចគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *