ព័ត៌មានជាតិ

ក្រសួងណែនាំថ្មី ឲ្យ​ផ្លាស់ប្តូរគម្លាតចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២

តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើជូនប្រធានអនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ​១៩​ក្នុង​ក្របខណ្ឌក្រសួង ស្ថាប័ន រាជធានីខេត្ត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើ​ការ​ណែនាំថ្មី ពីរយៈ​ពេល​នៃ​គម្លាត​ចាក់វ៉ាក់សាំង​ពីដូសទី១ ទៅដូស​ទី២ សម្រាប់​វ៉ាក់សាំង Sinovac និង Sinopharm ។

ក្នុងនោះ គម្លាត​នៃការ​ចាក់វ៉ាក់សាំង Sovac រវាងដូសទី១ និង​ដូសទី២ គឺរយៈ​ពេល ២១ថ្ងៃ, ចំណែកគម្លាត​ នៃការ​ចាក់វ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២ រយៈ​ពេល ២១ថ្ងៃដូចគ្នា។

សូមបញ្ជាក់ថានាពេលកន្លងទៅគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ នៃវ៉ាក់សាំងទាំងពីរប្រភេទនេះ គឺមានរយៈពេលត្រឹម ១៤ថ្ងៃ ឬស្មើនឹងពីរសប្តាហ៍ប៉ុណ្ណោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *