ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ជូនដល់លោក លោកស្រីក្នុងជួរគណៈកម្មាធិការ គណបក្សសង្កាត់ គណៈសាខាបក្សក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ ព្រមទាំងសកម្មជន យុវជន គណបក្ស ជាច្រើនរូបផងដែរ។
អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។
សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច ដែលមាននៅក្នុង ខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមទីញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ គ្រប់ៗគ្នា៕