Rolls Royce បេីកបុកមនុស្សរបួសធ្ងន់៤នាក់ ហេីយរត់គេចចូលភូមិគ្រឹះមួយកន្លែងនៅសង្កាត់ជ្រោយចង្វា
កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចស្តុបប៉េកាសេ ក្បែរអគារកាណាឌីយ៉ា ក្នុងខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តទំនើបម៉ាក Rolls Royce មួយគ្រឿង បានបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់មនុស្សចំនួន ៤នាក់។
ក្រោយបើកបុករួច រថយន្តទំនើបនោះបានបើករត់គេច ហើយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ តាមរកឃេីញនៅក្នុងភូមិគ្រឹះមួយកន្លែងស្ថិតនៅតាមបណ្តោយ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ។
ក្រោយតាមរកឃើញហើយ សមត្ថកិច្ចបានសុំគោលការណ៍ពីថ្នាក់លេី ដេីម្បីយកអ្នកបេីកបរ និងរថយន្តបង្កមកចាត់ការនិងដោះស្រាយតាមច្បាប់៕