សង្គម

ចេះតែមានហ្មង បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទ​ជិត​១០គ្រឿង និង​លុយ​ជាង​១លានរៀល

តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​មណ្ឌលព្យាបាល​ជំងឺកូវីដ​១៩ សែនសុខ១ មានករណីចោរ​២នាក់ បាន​បន្លំ​ខ្លួនជាអ្នកជំងឺកូវីដ រួច​ចូល​ទៅ​លួច​ទូរស័ព្ទអ្នកជំងឺកូវីដ​១៩​អស់ជិត​១០គ្រឿង និង​លុយ​ជាង​១លាន​រៀល។

យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ សហការជាមួយ​សមត្ថកិច្ច​បាន​ចាប់ចោទ​ទាំងពីររូបនោះ ហើយ​បានបញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័កសិន មុន​នឹង​ចាត់វិធានការណ៍​តាម​ផ្លូវ​ច្បាប់។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *