ទីតាំងល្បែងជល់មាន់តាមអនឡាញ នៅក្នុងតារាងបាល់ ស្ថិតក្នុងឃុំបឹងក្រាញ់ជើង អាជ្ញាធរធ្វើមើលមិនឃើញ
ទីតាំងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ដុះស្លែមួយកន្លែង ស្ថិតក្នុងឃុំបឹងក្រាញ់ ជើង ក្នុងស្រុកសំរោង នៃខេត្តតាកែវ ដែលគេដឹងថាមានម្ចាស់ឈ្មោះ ទូច បានបើកលេងគគ្រឹកគគ្រេង គ្មានរំខានដល់សមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បានប្រាប់ដល់អ្នកសារព័ត៌មានថា សមត្ថកិច្ច មិនហ៊ានបង្ក្រាប ទីតាំងនេះឡើយ ដោយឈ្មោះ ទូច នេះ បានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចអស់ហើយ ទើបគ្មានការបង្ក្រាប។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ស្នើដល់លោកអភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា និងលោកស្នងការខេត្តតាកែវ គឺលោក ឈាង ផាន់ណារ៉ា មេត្តាមើលកូនចៅក្រោមឱវាទផង ជាពិសេស លោកភី ឆុន អធិការនគរបាលស្រុកសំរោង មិនហ៊ានបង្ក្រាប ទីតាំងល្បែងខាងលើនេះ ដោយខ្លាចបារមី ឈ្មោះទូច នេះទើបមិនហ៊ានបង្ក្រាបឡើយ។
ប្រមុខរាជរដ្ឋាភិបាល សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានណែនាំ ទាំងបណ្ដាខេត្តក្រុងរាជធានី ត្រូវបង្ក្រាបជាដាច់ខាត រាល់ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ មិនឱ្យមានជាដាច់ខាត តែចុះហេតុអ្វី បានជា លោកអធិការស្រុកសំរោង គឺលោក ភី ឆុន មិនធ្វើការបង្រ្កាប ដោយបណ្ដែតបណ្ដោយឱ្យបទល្មើសល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ រីកដូចផ្សិត នៅក្នុងភូមិសាស្ត្រស្រុកសំរោងទាំងមូល៕