ប្រជាពលរដ្ឋចំនួន៤៤០គ្រួសារ មកពីបីភូមិក្នុងស្រុកក្រឡាញ់ ដែលរងប៉ះពាល់ ដោយគ្រោទឹកជំនន់ ទទួលអំណោយ ពីតំណាងរាស្រ្ត មណ្ឌលសៀមរាប
ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណំា តំណាងរាស្រ្ត មណ្ឌលសៀមរាប និងលោកជំទាវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលរងប៉ះពាល់ដោយគ្រោទឹកជំនន់ចំនួន៤៤០គ្រួសារ មកពីបីភូមិ គឺភូមិរើល ភូមិគោកចំបក់ និងភូមិព្រៃខ្យង ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អមដំណើឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណំា រួមមាន៖ក្រុមការងារខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលស្រុក លោក អធិការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី មន្រ្តីរាជការតាមបណ្ដាការិយាល័អង្គភាព ក្រុមប្រឹក្សាឃុំ។
អំណោយដែរត្រូវចែកជូនរួមមាន៖អង្ករ១០គីឡូក្រាម,សារុង១,ម៉ី៣កញ្ចប់,ទឹកសុទ្ធ១យូ និងថវិកាចំនួន១០០០០រៀល។
សូមបញ្ជក់ផងដែលថា ទឹកជំនន់បានកាត់ផ្តាច់ស្ពានចំនួន១កន្លែង និងលិចផ្លូវមួយចំនួនក្នុងឃុំ ព្រមទាំងលិចស្រូវវស្សាប្រជាពលរដ្ឋមួយចំនួនផងដែរ តែនៅពេលនេះទឹកបានស្រក ឯកឧត្តម អ្នកឧកញ្ញាបណ្ឌិត សៀង ណំា នឹងសាងសង់ស្ពានថ្មថ្មីជូនប្រជាពលរដ្ឋជំនួសស្ពាន ដែលរងលំបាក់នេះ៕