សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពកំពុងផ្តល់ផ្លែផ្កាដល់សុខដុមនីយកម្ម និងការរីកចម្រើននៅក្នុងប្រទេសជាតិយើង
ភ្នំពេញ ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅថ្ងៃបិណ្ឌទី ១២ នេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តបាននាំក្រុមគ្រួសារទៅធ្វើបុណ្យដាក់បាត្រ ប្រកបដោយទឹកមុខសប្បាយរីករាយនៅតាមវត្តអារាមនានា។ នេះហើយសន្តិភាពដែលកំពុងផ្តល់ផ្លែផ្កាដល់សុខដុមនីយកម្ម និងការរីកចម្រើននៅក្នុងប្រទេសជាតិយើង។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ និងកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើននៅក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌ ដែលនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យភ្ជុំធំនឹងមកដល់៕