ក្រសួងធនធានទឹក ៖ រដូវប្រាំងឆ្នាំនេះ អាកាសធាតុក្តៅជាងឆ្នាំ២០២៣ ខណៈរដូវវស្សាចាប់ផ្តើមយឺត
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវប្រាំងនៅក្នុងឆ្នាំ២០២៤នេះ សីតុណ្ហភាពក្តៅកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា សីតុណ្ហភាពមធ្យមអតិបរមាអាចមានពី ៣៧អង្សា និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា។
ដោយឡែកភ្លៀងកក់ខែអាចមានតិចតួច ជាងមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត (យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ កើតច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤។