សង្គម

បនល្បែងជ្រកក្នុងកាស៊ីណូគ្មានយីហោ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ទទួលបានអតិថិនជនជាពលរដ្ឋខ្មែរចូលលេងច្រើន ខណៈអាជ្ញាធរខេត្តស្វាយរៀងធ្វើមិនដឹង

ទោះបីជាដឹងថា បនល្បែងជ្រកក្នុងកាស៊ីណូគ្មានយីហោ ជាប់ព្រំដែនប្រទេសវៀតណាមស្ថិតនៅទួលកន្ត្រើយ ភូមិធ្លោក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រមូលលុយពីពលរដ្ឋខ្មែរមយថ្ងៃៗរាប់ម៉ឺនដុល្លារ ក៏ដោយ ក៏អាជ្ញាធរថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសលោកស្នងការ ពេជ្រ វិរះ ធ្វើ មិនដឹងមិនឮនោះដែរ។ ភាពស្ងៀមស្ងាត់របស់លោកស្នងការខេត្តស្វាយរៀង នាំឲ្យប្រជាពលរដ្ឋសង្ស័យថាទំនងត្រូវថ្នាំពួកថៅកែបនល្បែងកាស៊ីណូទាំងនោះហើយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្រកម្ទេស បានឲ្យដឹងថា បនល្បែងក្នុងកាសុីណូនេះបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ។ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញខេត្តស្វាយរៀង ចុះទៅទប់ស្កាត់ ឬហាមឃាត់ពលរដ្ឋខ្មែរ កុំអោយចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ ។

សេចក្តីរាយការណ៍បានឲុ្យដឹងទៀតថា ក្នុងមួយថ្ងៃៗគេឃើញរថយន្ត និងម៉ូតូនិងរថយន្ត របស់ក្រុមអ្នកញៀនល្បែងស៊ីសងជនជាតិខ្មែរ និងជនជាតិវៀតណាម រាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងបនល្បែងកាសុីណូគ្មានយីហោខាងលើ តាំងពីព្រលឹមទល់ព្រលប់។

បើតាមប្រភពឲ្យដឹងថា អ្នកមើលការខុសត្រូវនិងកាងកាស៊ីណូមួយនេះ មានឈ្មោះលួស សេង ដែលមានឈ្មោះជាអ្នកសារព័ត៌មានម្នាក់, ពួកគេជំនាញខាងគៀងគរពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូគ្មានយីហោមួយនេះ ដោយធានាសុវត្ថិភាពដោយគ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេអួតអាងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋរស់នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត រិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តស្វាយរៀង បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងបនល្បែងកាសុីណូគ្មានយីហោយ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕