ដើមឈើរលំសង្កាត់រថយន្តទំនើបមួយគ្រឿងខ្ទេច នៅក្បែរស្ទឹងសៀមរាប
កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានហេតុការណ៍រថយន្តទំនើបមួយគ្រឿង ត្រូវបានដើមចន្ទីគិរីមួយដើមបានរលំសង្កត់បណ្តាលឲ្យខ្ទេចពាក់កណ្តាលរថយន្ត។
ករណីនេះ បានកើតឡើងនៅចំណុចជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
យ៉ាងណាក៏ដោយ ករណីនេះមិនបណ្តាលឲ្យរងគ្រោះដល់មនុស្សនោះទេ ខណៈម្ចាស់រថយន្តបានចាកចេញទៅអង្គុយហូបកាហ្វេនៅក្បែរនោះ។