សង្គម

បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ(ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​មនុស្ស២នាក់ និង​រឹបអូសគ្រឿងញៀនបានជាង​៣គីឡូក្រាម។

គោលដៅទាំង៣នោះ រួមមានទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួន ត្រូវ​បាន​បញ្ជាក់ថា ១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ និង ២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។

ដោយ​ឡែកវត្ថុតាងចាប់យកបាន រួមមាន 1. មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម។ 2. អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម។ 3. នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *