ព័ត៌មានជាតិ

តម្លៃសាំង និងម៉ាស៊ូតធ្លាក់ចុះ១៥០រៀលវិញ

នៅ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២៣ តម្លៃប្រេងសាំង និងម៉ាស៊ូត លក់រាយធ្លាក់ចុះត្រឹម៤ ១៥០រៀលដូចគ្នា ពោលធ្លាក់ចុះ១៥០រៀល។

បើធៀបនឹង១០ថ្ងៃមុន សាំងធម្មតាលក់រាយក្នុងមួយលីត្រមានតម្លៃ៤ ៣០០រៀល។ ចំណែកម៉ាស៊ូត ក៏មានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រផងដែរ។

ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦.៥សែនដុល្លារក្នុងមួយលីត្រ៕