ប្រកាសផ្ទេរភាកិច្ចនិងតែងតាំងមុខដំណែងមន្រ្តីនគរបាលជាតិអធិការដ្ឋានស្រុកគងពិសី
នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ នៅអធិការដ្ឋានស្រុកគងពិសី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងមន្រ្តីនគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងព្រមទាំងស្នងការរងជាច្រើនរូបទៀត និងលោកអភិបាលស្រុកគងពិសី លោក ចែម ភឺនរីមវុទ្ធី និងកងរាជអាវុធហត្ថស្រុកនិងសឹករងស្រុកគងពិសី ព្រមទាំងលោកមេឃុំទាំង១៣ឃុំ និងលោកនាយប៉ុស្តិ៍ទាំង១៣ប៉ុស្តិ៍អញ្ជើញចូលរួមផងដែរ។
លោក ចែម ភឺនរីមវុទ្ធីអភិបាលស្រុកគងពិសី បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងបីប្រភេទត្រូវពង្រឹងសន្តិសុខអោយបានល្អនៅក្នុងមូលដ្ឋានក្នុងស្រុកគងពិសីក៏ដូចជាតាមបណ្តាលឃុំទាំង១៣ត្រូវសហការគ្នាការពារសន្តិសុខអោយបានល្អប្រសើរ។
មានមតិសំណោះសំណាលលោកឧត្តមសេនីយ៍ទោ សម សាមួន បានធ្វើការក្រើនរំលឹកដល់អធិការទាំង១៣ស្រុកត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្មេងទំនើង ល្បែងសុីសងនៅក្នុងមូលដ្ឋានតាមបណ្តាលស្រុក ត្រូវបង្ក្រាបរាល់បទល្មើស ចោរលួច ចោរឆក់ និងបញ្ហាគ្រឿងញៀនអនុវត្តដូចភ្លៀងរលឹម។
លោក យ៉ាន សុខលី អធិការស្រុកគងពិសីថ្មីឡើងប្តេជ្ញាចិត្តខិតខំអនុវត្តការពារសន្តិសុខជូនប្រជាពលរដ្ឋ២៤/២៤ម៉ោងនិងរក្សាផ្ទៃក្នុងអោយបានល្អប្រសើរជាទីបំផុត។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ សម សាមួន បានឧបត្ថម្ភដល់សាលាស្រុកគងពិសីចំនួន២លានរៀល អធិការស្រុកគងពិសី២លានរៀល កងរាជអាវុធហត្ថស្រុកគងពិសី ៥០មុឺនរៀង សឹករងស្រុកគងពិសី ៦០មុឺនរៀល សោធន់និវត្តន៍ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ និងថវិកាចំនួន១០មុឺនរៀលផងដែរ៕