សង្គម

សមត្ថកិច្ច៖ ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូតដុតបំផ្លាញចោលនៅនឹងកន្លែង

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ បានចុះបង្រ្កាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចំនួន ០១លើក។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ដំណាំឈ្មោះ សាំង ផេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងបានដុតបំផ្លាញដំណាំកញ្ឆាស្រស់ចំនួន ៣០០ដើម។

ករណីនេះ កម្លាំងនគរបាលស្រុកសំឡូតបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀន និងធ្វើការអប់រំរួចឲ្យត្រឡប់ទៅសហគមន៍វិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *