អន្តរជាតិ

WHO សង្ឃឹមថា ជំងឺCOVID-19 នឹងលែងជាភាពអាសន្ននៅឆ្នាំក្រោយទៀត ហើយ

ប្រធានអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា ជំងឺរាតត្បាត COVID-19 នឹងលែងត្រូវបានចាត់ទុកថា ជាភាពអាសន្នសកលទៀតហើយនៅ ឆ្នាំក្រោយ។

ស្ថាប័នអង្គការសុខភាពពិភពលោក (WHO) ជួបប្រជុំរៀងរាល់២ ទៅ៣ខែម្តងដើម្បីសម្រេចថា តើវីរុសកូរ៉ូណាថ្មីដែលបានលេចឡើងកាលពី ៣ឆ្នាំមុន នៅ ទីក្រុង Wuhan ប្រទេសចិន និងបានសម្លាប់មនុស្ស ជាង ៦.៦លាននាក់នៅតែ បង្ហាញឱ្យភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិដែរឬទេ។ នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការសម្រាប់ការបញ្ចប់ភាពអាសន្នសុខភាព សាធារណៈនៃការព្រួយបារម្ភអន្តរជាតិ អ្នកជំនាញជាន់ខ្ពស់ជំងឺរាតត្បាតរបស់ អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បាននិយាយថា « មានការងារច្រើនទៀតដែលត្រូវធ្វើបន្ត »។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក Mike Ryan បាននិយាយអំពីបញ្ហាដូចគ្នានេះថា ប្រសិនបើមានចំនួនប្រជាជនច្រើនដែលមិនទាន់បានចាក់វ៉ាក់សាំងពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀត។ លោក Ryan និយាយថា ការឆ្លង ជំងឺ COVID-19 កំពុងផ្ទុះឡើងនៅក្នុង ប្រទេសចិនមុនពេលការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបោះបង់ចោល គោលនយោបាយ « គ្មាន COVID» ដ៏ តឹងរឹង របស់ខ្លួន។

ការអត្ថាធិប្បាយរបស់នាយកផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការ WHO ធ្វើឡើង នៅពេលដែលលោកបានព្រមានអំពីតម្រូវការក្នុងការបង្កើនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក។ លោកនិយាយថា នៅពេលនេះប្រទេសចិនបានដកវិធានការរឹតត្បិត ហើយភ្លាមៗជំងឺនេះពុំអាច គ្រប់គ្រងបាននោះទេ។ ទីក្រុងប៉េកាំងបានចាប់ផ្តើមងាកចេញពីគោលនយោបាយ « គ្មាន COVID» បន្ទាប់ពីការតវ៉ាប្រឆាំងការទប់ស្កាត់ ដែលបានធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចដែលដឹកនាំដោយប្រធានាធិបតីលោក Xi Jinping ។ ការបន្ធូរបន្ថយវិធានការរឹតត្បិតភ្លាមៗបានបង្កឱ្យមានការតម្រង់ជួរដ៏វែងនៅខាងក្រៅ គ្លីនិកព្យាបាលជំងឺគ្រុនក្តៅក្នុងសញ្ញាគួរឱ្យព្រួយបារម្ភថា រលកនៃការឆ្លងកំពុង កើនឡើងទោះបីជាចំនួនផ្លូវការនៃករណីថ្មីមាននិន្នាការទាបដោយសារអាជ្ញាធរ បានបន្ធូរបន្ថយការធ្វើតេស្តឡើងវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *