តាលីបង់អញ្ជើញចិន និងរុស្ស៊ី ទៅចូលរួមពីធីប្រកាសរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី
ក្រុមតាលីបង់បានប្រកាសថា ខ្លួនបានរៀបចំសមសភាពរដ្ឋាភិបាលថ្មីរួចរាល់ហើយ ដោយរង់ចាំប្រកាសជាផ្លូវការដើម្បីដឹកនាំប្រទេស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដោយក៏បានអញ្ជើញរុស្ស៊ី ចិន អ៊ីរ៉ង់ តួកគី និងប្រទេសជាច្រើនទៀតចូលរួមនៅក្នុងការប្រកាសពីសមភាពរដ្ឋាភិបាលថ្មី ។
នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុល អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ ចំណែកអ្នកដែលបន្តសង្គ្រាមប្រឆាំងក្រុមតាលីបង់គឺជាសត្រូវរបស់ប្រទេសជាតិនិងប្រជាជនអាហ្វហ្គានីស្ថាន។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងតំបន់ Panjshir តំណាងក្រុមតាលីបង់បានឲ្យដឹងថា នឹងមិនមានជនស៊ីវិលស្លាប់ទៀតឡើយ ។ ជាមួយគ្នានេះដែរនឹងដំណើរការ អគ្គសនីយ៍ ប្រព័ន្ធអ៊ិនធឺណិត ឡើងវិញនៅក្នុងខេត្ត Panjshir ។ ចំណែកអាកាសយានទីក្រុងកាប៊ុលនឹងដំណើរការទាំងស្រុងឡើងវិញ ៕